យប់នេះ ក្លិប Terengganu របស់កីឡាករ ធារី ចន្ថាបុីន នឹងត្រូវតតាំងជាមួយក្លិបជើងឯករងលីគកំពូល Perak នាវេលាម៉ោង ០៨:០០ នាទីយប់នេះ ក្នុងវគ្គផ្ដាច់ព្រ័ត្រដណ្ដើមពានរង្វាន់ Malaysia Cup 2018 ធ្វើឡើងនៅលើទីលាននៃកីឡដ្ឋាន Sah Alam។ តើកីឡាករកូនកាត់ខ្មែរ-បារាំង រូបនេះ អាចជួយឲ្យក្លិបអាជីពរបស់ខ្លួនឈ្នះពានរង្វាន់នេះបានទេ?

គួរបញ្ជាក់ថា មុននឹងឡើងមកវគ្គផ្ដាច់ព្រ័ត្រពាន Malaysia Cup 2018 នេះ ក្លិប Terengganu បានទម្លាក់ក្រុមខ្លាំងជើងឯកលីគកំពូលម៉ាឡេសុី Johor Darul Ta’zim ដោយលទ្ធផលសរុបទាំង ២ជើង ៣ទល់២ ខណៈក្រុម Perak វិញក៏បានទម្លាក់ក្រុម Sabah ដោយលទ្ធផលសរុបទាំង ២ជើង ៧ទល់២ ផងដែរ។

សូមរំលឹកថា អតីតកីឡាករអគ្គិសនីកម្ពុជារូបនេះ បានបោះជំហ៊ានទៅលេងនៅទឹកដីម៉ាឡេសុី កាលពីដើមរដូវកាលមក ជាមួយកីឡាករ ៣រូប ពោលគឺកីឡាករ ចាន់ វឌ្ឍនាកា, កីឡាករ ប្រាក់ មុន្នីឧត្តម និងកីឡាករ កែវ សុខផេង ប៉ុន្ដែអ្នកទាំង៣ ត្រូវបានក្លិបអាជីពរបស់ខ្លួនផ្ដាច់កុងត្រានាពាក់កណ្ដាលរដូវកាល។ នៅសល់តែកីឡាករ ធារី ដែលបានជួយឲ្យក្លិបអាជីពរបស់ខ្លួន ឈរនៅចំណាត់ថ្នាក់លេខ ៥នៃពានរង្វាន់លីគកំពូលម៉ាឡេសុី ២០១៨៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ